・តើសាលាបានចាប់ផ្តើមនៅពេលណា?
អ្នកគ្រូ Tomoko បានមកប្រទេសកម្ពុជានៅឆ្នាំ 2007 ហើយនាងបានចាប់ផ្តើមបង្រៀន នៅមជ្ឈតាមមណ្ឌលកុមារកំព្រា ខណៈពេលគាត់កំពុងសាងសង់អគារសាលា។ សាលានេះត្រូវបានសំពោធបើកជាសាធារណៈនៅខែធ្នូឆ្នាំ ២០០៨ ។
・ហេតុអ្វីបានជាសាលានេះត្រូវបានសាងសង់នៅក្នុងប្រទេសកម្ពុជា?
អ្នកគ្រូ តូម៉ុកុ ( Tomoko ) មានគំនិតចង់បង្កើតសាលាសិល្បៈដោយឥតគិតថ្លៃនៅអាស៊ី នៅពេលដែលគាត់មានអាយុប្រហែល ៤០ឆ្នាំ។ គាត់បានចាប់ផ្តើមស្វែងរកទីតាំងដែលគាត់គិតថាអាចមានអារម្មណ៍ត្រូវការ និងផាសុខភាពសំរាប់គាត់បំផុត។ គាត់បានធ្វើដំណើរជុំវិញតំបន់អាស៊ីដូចជានេប៉ាល់ និងឥណ្ឌា។ គាត់បានជួបប្រជាជនកម្ពុជានៅប្រទេសជប៉ុនដោយចៃដន្យហើយគាត់បានលឺ ពីប្រវត្តិរឿងក្នុងរបបខ្មែរក្រហម។គាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថាអ្នកអប់រំ និងបញ្ញាវន្តជាច្រើនត្រូវបានគេធ្វើឃាតនៅសម័យនោះ។ បន្ទាប់ពីទស្សនកិច្ចនៅប្រទេសកម្ពុជារួចមក គាត់បានសំរេចចិត្តសាងសង់សាលាសិល្បៈរបស់គាត់នៅប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតសូមមើលរឿងរបស់យើងបន្ថែម។
・តើសាលាបានទទួលមូលនិធិ ឬថវិកាមកពីណា?
ថវិកាភាគច្រើនគឺបានមកពីការសន្សំផ្ទាល់ខ្លួនរបស់អ្នកគ្រូផ្ទាល់។គាត់បានរៀបចំ និងសន្សំប្រាក់អស់រយៈពេលជិតជាង ២០ ឆ្នាំហើយចាប់តាំងពីនាងចាប់ផ្តើមគិតថាបង្កើតសាលាសិល្បៈដោយឥតគិតថ្លៃ។ដើមឡើយនាងកំពុងគិតថាចង់បង្រៀនសិស្សប្រហែល ៤០-៥០ នាក់តែប៉ុណ្ណោះ ប៉ុន្តែមាននិស្សិតជាច្រើនជាងអ្វីដែលនាងរំពឹងទុកហើយឥឡូវនេះមានសិស្ស ៣៥០ នាក់នៅឆ្នាំ ២០២០ ។ ដូច្នេះយើងបានចាប់ផ្តើមស្វែងរកមូលនិធិផ្សេងៗទៀតពីខាងក្រៅ។ យើងទទួលបានពានរង្វាន់មួយចំនួន ពីមូលដ្ឋានគ្រឹះខ្លះៗចាប់តាំងពីឆ្នាំ ២០១៤ ។យើងក៏បានបង្កើតសហគ្រាសសង្គមមួយផងដែរ ដើម្បីជួយរកថវិកាសម្រាប់ផ្គត់ផ្គង់ដល់សាលាសិល្បៈ Small Art Schoolដោយលក់ផលិតផលដែលបានបោះពុម្ព និងស្នាដៃសិល្បៈធាតុដើម(original artworks)។
・តើខ្ញុំអាចជួយឧបត្ថមសាលាយ៉ាងដូចម្តេចទៅ?
ពួកយើងសូមកោតសរសើរយ៉ាងក្រៃលែងចំពោះការផ្តល់ជូនដ៏សប្បុរសធម៌របស់លោកអ្នកក្នុងការជួយឧបត្ថមដល់ពួកយើងខ្ញុំ។
・តើខ្ញុំអាចធ្វើការស្ម័គ្រចិត្តនៅសាលារបស់អ្នកបានទេ?
យើងកំពុងទទួលយក តែវិស័យដែលត្រូវការជាក់លាក់នោះមានដូចជាអ្នកថតរូប អ្នករចនាគេហទំព័រ និងផ្នែកទីផ្សារ។
・តើខ្ញុំអាចទៅទស្សនាសាលារៀនរបស់អ្នកបានទេ?
បាទ/ចា៎ស!ត្រូវហើយ អ្នកអាចមកលេង ឬទស្សនាសាលារបស់យើងក្នុងម៉ោងសិក្សាបាន។ សូមទាក់ទងមកយើងខ្ញុំតាមរយៈបែបបទស្នើសុំចូលមើលសាលារៀននេះ។