វ័យជាកុមារភាពមានរយៈពេលខ្លីណាស់ តែបទពិសោធ៏ដែលគាត់បានឆ្លងកាត់វាក៏អាចជៈឥទិ្ឋពលយ៉ាងខ្លាំង
ផងដែរទៅលើបុគ្គលិកលក្ខណៈរបស់ពួកគាត់ម្នាក់ៗក្នុងមួយជិវិត។ មិនតែប៉ុណ្ណោះយើងជឿជាក់ថាការរក្សានូវភាពវាងវៃដ៏សំបូរបែប
ក្នុងវ័យជាកុមារភាពនេះ នឹងនាំឲ្យមានសក្តានុពលសំរាប់
ពួគគាត់យកទៅប្រើប្រាស់នាពេលអនាគត។សាលាសិល្បៈតូចបង្កើតឡើងដើម្បីជួយកុមារកម្ពុជាដែលកំពុង
រស់នៅក្នុងភាពក្រីក្រលំបាកវេទនាតែមានឆន្ទៈចង់បន្តការសិក្សា
ដើម្បីបង្កើនចំនេះដឹង។
សាលានេះត្រូវបានបង្កើតឡើងដោយអតីតគ្រូសិល្បៈ
ជប៉ុនម្នាក់ឈ្មោះ Tomoko Kasahara។ អ្នកគ្រួកាសាហារ៉ាចង់បង្ហាញពីអារម្មណ៍រីករាយដ៏សាមញ្ញ
ពីបទពិសោធន៍កុមារភាពរបស់គាត់ រួមទាំងបានចំណាយពេលប្រហែល ២០ ឆ្នាំដើម្បីរៀបចំមូលនិធិ សាងសង់សាលាសិល្បៈនេះ។
នៅឆ្នាំ ២០០៧លោកស្រីបានចាប់ផ្តើមស្ថាបនាសាលា
នៅប្រទេសកម្ពុជា ហើយនៅខែធ្នូ ឆ្នាំ ២០០៨ សាលាសិល្បៈតូចបានបើកជាផ្លូវការដោយឥតគិតថ្លៃសម្រាប់
កុមារទូទៅនៅប្រទេសកម្ពុជាដែលខ្វះសម្ថភាពក្នុងការសិក្សា។